(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងប្រជាការពារខណ្ឌព្រែកព្នៅ ចំនួន៥០នាក់។
ក្នុងពិធីនេះដែរ លោក ធឹម សំអាន បានណែនាំកងកម្លាំងប្រជាការពារខណ្ឌទាំងអស់បន្តយកចិត្តទុក្ខដាក់ចំពោះសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឲ្យកាន់តែល្អប្រសើរ។
លោកអភិ បាលខណ្ឌ បានផ្តាំផ្ញើដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បន្តយកចិត្តទុក្ខដាក់ ចំពោះរៀបសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឲ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវពិនិត្យមើលថា ចំពោះភ្លឿងធូប ភ្លឿងទៀន និងចរន្តអគ្គិសនី អំឡុងពេលប្រជាពលរដ្ឋចាកចេញទៅស្រុកកំណើត និងដំណើរកំសាន្តផ្សេងៗ។
នាឱកាសនោះ លោក ធឹម សំអាន បានឧបត្ថមសម្ភារៈមួយចំនួនក្នុងម្នាក់ៗទទួលបាន ខោរអាវចំនួន០១កំប្លេ អង្ករ២៥គីឡូក្រាម, មីម៉ាម៉ា ចំនួន០១កេស និងថវិការចំនួន៥០,០០០រៀល៕