(កណ្តាល)៖ ក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ស្រី ហ៊ាញ ព្រមទាំងបុត្រាបុត្រី ចៅ និងលោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងតាមបណ្តារាជធានី-ខេត្ត នាយការិយាល័យ នាយ នាយរង ពលអាវុធហត្ថទាំងអស់ក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បានចូលរួមកាន់បិណ្ឌនេះផងដែរ វត្តទេពវង្សី ស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល។
ក្នុងពិធីបុណ្យកាន់បិណ្ឌនេះបានធ្វើពិធីសូត្រមន្ត នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ និងព្រឹកឡើងថ្ងៃទី២៤ ខែឆ្នាំដដែល បានធ្វើពិធីរាប់បាទវេចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃបង្សុកូល ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមានមាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរសន្តានដែលបានទួលមរណៈកាលដើម្បីទទួលផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លា តាមរយៈពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។
នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី ស្រី ហ៊ាញ បានប្រគេនបច្ច័យ ជូនដល់ព្រះចៅអធិការវត្តទេពវង្សីដែលមានទឹក ប្រាក់សរុប៩០លានរៀល និងជូនតាជី, យាយជី ម្នាក់ៗទទួលបាន៥០,០០០រៀល, ពុទ្ធបរិស័ទ ចំណុះជើងវត្ត២០,០០០រៀល, ក្រុមភ្លេងពិនពាត ១,០០០,០០០រៀល, នគរបាល ១,០០០,០០០រៀល, ប្រជាការពារ ១,០០០,០០០រៀល និងកងរាជអាវុធហត្ថស្រុក ១,០០០,០០០រៀលផងដែរ៕