Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តៃវ៉ាន់ ប្រកាសមិនទទួលស្គាល់តំបន់ការពារដែនអាកាសចិន នៅសមុទ្រចិនខាងត្បូងនោះទេ

06-06-2016 11:33

(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិថ្មីរបស់កោះតៃវ៉ាន់ បានប្រកាសថារដ្ឋាភិបាលដីកោះនេះមិនទទួលស្គាល់ នោះឡើយចំពោះតំបន់ការពារដែនអាកាស ណាក៏ដោយដែលគ្រោងបង្កើតឡើងដោយប្រទេសចិន នៅតំបន់សមុទ្រចិនខាងត្បូង ព្រោះវានឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១៦។

ការថ្លែងជំទាស់របស់តែវ៉ាន់នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិកនានា បានសម្តែងការព្រួយបារម្ភ ចំពោះការ កាត់ក្តីរបស់តុលាការអន្តរជាតិ នៅរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ជុំវិញករណីដែលប្រទេសហ្វីលីពីន ប្តឹងប្រទេសចិន ទៅលើចេតនារបស់ទីក្រុងប៉េកាំង ដែលចង់ដាក់ពង្រាយប្រព័ន្ធការពារដែលអាកាស ADIZ ដូចដែលចិនបាន ដាក់ទៅលើសមុទ្រចិនខាងកើតកាលពីឆ្នាំ ២០១៣ ដែរ។

គួរបញ្ជាក់ថា តៃវ៉ាន់ ក៏ស្ថិតនៅក្នុងចំណោមបណ្តាប្រទេសនានានៅអន្តរជាតិ ដែលប្រើប្រាស់ដែន សមុទ្រចិនខាងត្បូងនេះ ដើម្បីចរាចរណ៍ទំនិញ និងដឹកជញ្ជូនដទៃទៀតដែរ។ សមុទ្រចិនខាងត្បូង តែងតែបម្រើផ្នែកនាវាចរដល់អន្តរជាតិគិតជាទឹកប្រាក់ ៥ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក ឯណោះក្នុងមួយឆ្នាំៗ។

សម្រាប់ប្រទេសដែលកំពុងតែសកម្ម ក្នុងការទាមទារសិទ្ធិគ្រប់គ្រងលើដែនសមុទ្រចិនខាងត្បូងនោះ រួមមាន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និង ព្រុយណេ ជាដើម ហើយបណ្តាប្រទេសទាំងអស់នេះ សុទ្ធសឹងតែជាមិត្តជិតស្និតនឹងសហរដ្ឋអាមេរិក៕