(តាកែវ)៖ បន្ទាប់ពីបានអមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញមកសម្ភោធសមិទ្ធិផលនានា និងកាត់ឬសសីម៉ា នៅវត្តមឿងចា ដែលស្ថិតនៅស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី៦ ខែ មិថុនា ឆ្នាំ ២០១៦រួចមក រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃដដែលនេះបានអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងពិធីផ្ទេរតំណែងប្រធានមន្ទីរសុខាភិបាលខេត្តតាកែវថ្មី។
លោកវិជ្ជបណ្ឌិត នុត សីុណាត អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវត្រូវបានក្រសួងសុខាភិបាលសម្រេចតែងតាំងជាប្រធានមន្ទីរសុខាភិបាលជំនួសលោកវិជ្ជបណ្ឌិត ហែម សារ៉េត ដែលត្រូវដល់អាយុចូលនិវត្តន៍។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ៕