(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយវិទ្យាស្ថានខេមអេដ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម» ជូនដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ (Zoom)។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមានការអញ្ជើញចូលរួមពី លោក ខេស៉ី បាណេត នាយកវិទ្យាស្ថានខេមអេដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីពីនិយ័តករគណនេយ្យនិងសវនកម្ម គ្រូឧទ្ទេស មកពីវិទ្យាស្ថានខេមអេដ និងសិក្ខាកាមមកពីអគ្គនាយកដ្ឋានពន្ធដារ សរុបប្រមាណ ៧៥រូប ក្នុងគោលបំណងផ្តល់នូវចំណេះដឹងបច្ចេកទេសស្តង់ដាគណនេយ្យ ដល់មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តការងារ និងប្រមូលចំណូលសារពើពន្ធនៅកម្ពុជា៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖