(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ចន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ចើញជាអគណៈអធិបតី ប្រគល់ទទួលស៊ីទែនទឹកចំណុះ៥០០០លីត្រចំនួន១០ ដែលជាអំណោយឧបត្ថម្ភ របស់អង្គការគាំពារសកលកម្ពុជា Global care of Cambodia)។
សូមបញ្ជាក់ថា អង្គការគាំពារកម្ពុជា បានឧបត្ថម្ភទឹកពិសាចំនួន៩២០០ភីដុង ទឹកចំណុះ២០លីត្រ និងតាមរយៈ គណៈកម្មាធិកាគ្រប់គ្រង គ្រោះមហន្តរាយខេត្ត និង សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីចែកជួនប្រជាពលរដ្ឋ ជួបការលំបាក និងខ្វះខាតទឹកប្រើប្រាស់ និងបរិភោគ នៅពេលមានគ្រោះធម្មជាតិម្តងៗ៕