Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលបានមេដាយ និងគោរមងារ «ដាតុ» ពីប្រធានរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៉ី

23-09-2022 09:33

(ម៉ាឡេស៉ី)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមេដាយ និងគោរមងារ «ដាតុ» ពីសម្តេច ហាជ្ជី Abdul Taib Mahmud ប្រធានរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី។

សូមជម្រាបថា សម្តេចប្រធានរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី បានផ្តល់ជូននូវមេដាយ ថ្នាក់ Panglima Gemilang Bintang Kenyalang និងគោរមងារ «ដាតុ» នៃរដ្ឋសារ៉ាវ៉ាក់ ដល់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០មកម៉្លេះ តែដោយសារបញ្ហាកូវីដ១៩ ទេីបលោកខកខានមិនបានទៅទទួលរហូតដល់ពេលនេះ៕