(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩១,០២៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៤,៥៦៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,២៩៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៨,៦៨៧នាក់
៤៖ អាយុ៥ឆ្នាំ ៤២៣,៣៣៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៦៨,១៤៩នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,១៦០,០១៩នាក់, ដូសទី៤ចំនួន ៤,២៧៥,១៧៩នាក់ និងដូសទី៥ចំនួន ៨១៥,៤២១នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕