(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចូលរួមកិច្ចប្រជុំជាមួយ កងកម្លាំងការពារព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

គោលបំណងនៃកិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ ជាមួយកងកំលាំងការពារព្រំដែន៣ខេត្ត ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ របស់កម្ពុជា គឺដើម្បីរំលឹកខួបអនុវស្សាវរីយ៏លើកទី៥៥ឆ្នាំ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ វៀតណាម និង កម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ រវាង ប្រទេស ទាំងពីរ ដែលមាន ប្រពៃណីផ្សារភ្ជាប់ស្អិតរមួត និងជួយគ្នាទៅវិញទៅមកជាយូរអង្វែងក្នុងប្រវត្តិសាស្ត្រ ។

ក្នុងជំនួបពិភាក្សា និងទំនាក់ទំនង កិច្ចប្រជុំសហប្រតិបត្តិការនះបានលើកឡើងពីការអនុវត្តកិច្ចព្រមព្រៀងស្តីអំពីបទបញ្ញាត្តិព្រំដែនរវាងប្រទេសទាំងពី ក្នុងការគ្រប់គ្រងព្រំដែន កិច្ចសហការចូលរួមអនុវត្តភារកិច្ចបង្គោលខណ្ឌសីមា និងបោះបង្គោលព្រំដែន ការបង្ការរួមគ្នា ប្រឆាំងបទល្មើសនៅលើតំបន់ព្រំដែន និងលើកទីសដៅកិច្ចសហប្រតិបត្តិការគ្រប់គ្រងការពារព្រំដែនរួមគ្នា ហើយភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធ ដើម្បីរក្សាស្ថិរភាពនយោបាយ និងធានាការពារជាតិ និងសន្តិសុខនៅក្នុងប្រទេសនីមួយៗសហការបានល្អ ក្នុងការអនុវត្ត ពិធីសារនិង ផែនការសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ៕