(អាមេរិក)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរូមស្តាប់សេចក្តីថ្លែងការរបស់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងមហាសន្និបាតលើកទី៧៧នៃអង្គសហប្រជាជាតិ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោបានបញ្ជាក់ថា «បន្ទាប់ពីជួបពិភាក្សាជាមួយអគ្គលេខាអង្គការសហប្រជាជាតិ និងជាមួយនាយក UNDP ឆ្លៀតឱកាសមកស្តាប់សេចក្តីថ្លែងការរបស់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងមហាសន្និបាតលើកទី៧៧ នៃអង្គសហប្រជាជាតិ។សម្រាប់ខ្ញុំនឹងឡើងថ្លែងការណ៍ នៅព្រឹកស្អែកថ្ងៃ23/9/2022»៕