(ភ្នំពេញ)៖ តាមបញ្ជាលោក ជា ខេមា អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ចាប ឌីណា អភិបាលរង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះសម្រួលចររារណ៍ជូនប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពានជ្រោយចង្វារ ក៏ដូចជាប្រជាពលរដ្ឋដែលចាកចេញពីទីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត ឬទៅកម្សាន្ដតាមរមណីយដ្ឋាននានទូទាំងប្រទេសកម្ពុជា ក្រោមដំបូលសុខសន្តិភាព។

លោក ចាប ឌីណា បានបញ្ជាក់ថា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញដំណើរកម្សាន្ដទៅតាមសេចក្តីត្រូវការគ្រប់ទីកន្លែង ដែលបងប្អូនចង់ទៅកម្សាន្ដ។ នេះសបញ្ជាក់ អំពីសន្តិភាពពិតប្រាកដ ប្រជាពលរដ្ឋរីករាយ ប្រទេសមានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈសូម «អរគុណសន្តិភាព»។

ក្នុងនាមលោក ជា ខេមា អភិបាលខណ្ឌដូនពេញ, លោក ចាប ឌីណា សូមថ្លែងអំណរគុណជាពន់ពេកចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចស្ទើរ២៤ម៉ោង លើ២៤ម៉ោង ដោយមិនខ្លាចពីការនឿយហត់៕