(ញូវយ៉ក)៖ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
សូមជម្រាបថា ប្រមុខការទូតកម្ពុជា នៅល្ងាចថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចេញដំណើរទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីត្រៀមរៀបចំសម្រាប់ការអញ្ជើញចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧៕