Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនល្អ រួបរួមគាំទ្រ កំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែកញ្ញា៖ បង្ក្រាប៧ករណី ឃាត់ខ្លួន១៧នាក់

22-09-2022 17:15

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៧ករណី ក្នុងនោះករណីប្រើប្រាស់៣ករណី, ដឹកជញ្ជូនរក្សាទុក១ករណី និងជួញដូរ៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,៧៩៦ករណី ឃាត់មនុស្ស១១,៣១៥នាក់ (ស្រី៧០០នាក់)៕