(កំពង់ធំ)៖ អ៊ុត ចាន់បុល ប្រធានក្រុមប្រឹក្សាស្រុកសន្ទុក បានសំណូមពរដល់អាជ្ញាធរឃុំ និងសហគមន៍ ឲ្យបន្តសហការជាមួយគ្នាបន្ថែមទៀត ដើម្បីចូលរួមការពារផលប្រយោជន៍របស់សហគមន៍ ដែលមាន ស្រាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកប្រធានក្រុមប្រឹក្សា បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហារបស់សហគមន៍ ដើម្បីរកដំណោះស្រាយជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ ដែលរៀបចំដោយអង្គការវិទ្យាស្ថាន តស៊ូមតិ និងគោលនយោបាយ(API) នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកសន្ទុក។
លោក ឈើយ ប៊ុនទ្រីម តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានលើកឡើងថា អង្កការ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានកំពុងអនុវត្តគម្រោងសម្លេង និងសកម្មភាពរបស់ ប្រជាពលរដ្ឋសម្រាប់ការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា (២០១៣.២០២២) ក្រោម ជំនួយឧបត្ថម្ភគំទ្រថវិការពី ព្រះវិហារជំនួយ ដេណឺម៉ាក (DCA) និងប្រេតដ៏ ហ្វរ ដឹវើលយ៍ (BFDW) បាន ខិតខំប្រឹងប្រែងប្រកបដោយសម្រេច គោលបំណងរួមក្នុងការបំពេញសិទ្ធ និងលើកកម្ពស់សម្លេងរបស់ ប្រជាពលរដ្ឋ ដើម្បីធ្វើអោយការអភិវឌ្ឍន៍ប្រទេស កាន់តែមាននិរន្តរភាព។
លោកបានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានាថ្ងៃនេះមានគោលបំណង កំណត់បាននូវបញ្ហាផ្សេងៗដែលបាន កើតឡើងនៅតាមសហគមន៍មូលដ្ឋាន និងធ្វើផែនការនិងដោះស្រាយ និងឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហា របស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់នៅសហគមន៍។
ជាមួយគ្នានេះ តំណាងសហគមន៍ព្រៃឈើភ្នំស្រួច និងសហគមន៍ព្រៃឈើបុស្សស្រីពៅ បានលើកឡើង ថាបញ្ហា នៅក្នុងសហគមន៍របស់ពួកនៅតែមាន ការកាប់ឈើខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួន និងខ្វះឧបករណ៍ល្បាតព្រៃឈើ ដូចនេះសហគមន៍បានស្នើសុំអភិបាលស្រុក និងអ្នកពាក់ព័ន្ធជួយ ឧបករណ៍ល្បាតព្រៃឈើ និងថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់សហគមន៍ និងគណៈកម្មាធិការការពារព្រៃ ឈើផងដែរ។ សហគមន៍បានសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញមេត្តាជួយ និងចូលរួមទប់ស្កាត់បទ ល្មើសអោយបានទាន់ពេលវេលាតាមដែលអាចធ្វើបាន។
ថ្លែងក្នុងឱកាសនោះលោក អ៊ុត ចាន់បុល ប្រធានក្រុមប្រឹក្សាស្រុកសន្ទុក ក៏បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) ដែលបានខិតខំប្រឹងប្រែងផ្តល់យោបល់ បទពិសោធន៍ ដើម្បីដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជា ពលរដ្ឋរយៈពេលកន្លងមក។ ចំពោះបញ្ហារបស់សហគមន៍ទាំងពីដែលបានលើកឡើងមកនេះ លោកប្រធានក្រុមប្រឹក្សានឹងទទួលយកដើម្បីដាក់ជូនគណៈអភិបាលស្រុកបន្តទៀត។
លោកប្រធានក្រុមប្រឹក្សា បានផ្តល់អនុសាសន៍ថា សូមឲ្យសហគមន៍ទាំងពីធ្វើរបាយការណ៍ដាក់ជូនមករដ្ឋបាល ស្រុកអោយបានជាក់លាក់ ដើម្បីរដ្ឋបាលស្រុកបន្តនីតិវិធី ក្នុងការរកដំណោះស្រាយជូនសហគមន៍បន្តទៀត។
លោកប្រធានក្រុមប្រឹក្សា ក៏បានសំណូមពរដល់អាជ្ញាធរឃុំ និងសហគមន៍អោយបន្តសហការជា មួយគ្នាបន្ថែមទៀត ដើម្បីចូលរួមការពារផលប្រយោជគរបស់សហគមន៍ ដែលមានស្រាប់នៅក្នុងមូលដ្ឋាន របស់ខ្លួន ព្រមទាំងបានធ្វើការគាំទ្រ និងចូលរួមសហការណ៍ជាមួយសហគមន៍ទាំងអស់ នៅក្នុងមូលដ្ឋាន របស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើង ក្នុងការរួមគ្នាដោះ ស្រាយ។ ជាពិសេស សូមឲ្យសហគមន៍ទំនាក់ទំនង ជាមួយការិយាល័យពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍ ដើម្បីជួយពង្រឹង បន្ថែមដល់សហគមន៍ របស់ខ្លួន។
ជាចុងក្រោយលោកប្រធានក្រុមប្រឹក្សាស្រុក និងមន្រ្តីគម្រោង បានឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹង លើបញ្ហាដែលបានលើកឡើងដោយលោកបានសន្យាថា រដ្ឋបាលក្រុងនឹងបើកកិច្ចប្រជុំរួមដើម្បីរកវិធីដោះ ស្រាយជូនសហគមន៍ឲ្យទាល់តែបាន នឹងពេញចិត្តជាទីបំផុត៕