(ភ្នំពេញ)៖ នៅខណៈនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងសាកសួរលើស្ត្រី២នាក់ម្តាយ និងកូន ដែលអះអាងថា ជាប្រពន្ធចុង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
ស្រ្តី២នាក់ម្តាយ និងកូន បានអះអាងថា ពួកគេបានរងនូវការលួងលោមលក់ផ្ទះសំបែង ដើម្បីជួយលោក កឹម សុខា ហើយថាលោក កឹម សុខា បានសន្យាផ្តល់លុយត្រឡប់មកវិញ ប៉ុន្តែពុំបានសងតាមការសន្យានោះទេ ថែមទាំងឱ្យអង្គរក្សប្រើអំពើហិង្សាលើពួកគាត់ថែមទៀត៕