(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
យោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងនៅក្នុងខេត្តនិងនៅក្រៅខេត្ត អញ្ជើញទស្សនាព្រឹត្តិការណ៍នេះ ឱ្យបានច្រើនកុះកៗ៕