(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ សិស្សានុសិស្សកម្ពុជាជាច្រើនរូបទៀតហើយ បានទទួលជោគជ័យ លើការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធីដ៏ធំ The World Scholar's Cup វគ្គ Global Round ដែលមានសិស្សានុសិស្សមកពីប្រទេសជុំវិញពិភពលោក ចូលរួម ចំនួន ១៥ប្រទេស ក្នុងនោះសិស្សានុសិស្សកម្ពុជា បានបង្ហាញពីសមត្ថភាពអស្ចារ្យរបស់ខ្លួន ជាមួយនឹងការទទួលបានពានរង្វាន់ « បញ្ញាវន្តពិភពលោក» លើជុំប្រកួត Mini Global Round នាទឹកដីប្រទេសវៀតណាម ឆ្នាំ២០២២។
សូមជម្រាបថា The World Scholar's Cup Mini Global round ប្រចាំឆ្នាំ២០២២ ត្រូវបានប្រព្រឹត្តឡើងរយៈពេល ១សប្តាហ៍ ចាប់ថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ជាមួយគ្នានោះក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd បានបញ្ជូនសិស្សានុសិស្សកម្ពុជាចំនួន ១៥រូបជាបេក្ខជនឆ្នើម ដែលមកពីសាលា ផ្សេងៗគ្នាបានទៅចូលរួម ជាមួយនឹងការដណ្តើមបានពានរង្វាន់ ៣០គ្រឿង, មេដាយមាស ៣០គ្រឿង និងមេដាយប្រាក់ ១៨គ្រឿង។
កម្មវិធីប្រកួតប្រជែងខាងលើនេះត្រូវបែងចែកជាក្រុមនឹងចូលរួមចំនួន ៤ វិញ្ញសារ រួមមាន៖ វិញ្ញសារប្រឡងរួមមាន៖ Team Debate, Collaborative Writing, Scholar's Challenge និង Scholar's Bowl វិញ្ញាសារឆ្នាំនេះត្រូវបានរៀបចំ និងផ្តោតលើ Topics of exploration, from Science & Technology To Edit a Planet, Special Area Mistakes & Recoveries, Social Studies, Out with the Old, History, The History of Succession, Art & Music, Second Chances, Second Glances, Literature & Media Reboots, Sequels, and Reconsiderations will be drawn from this year’s World Scholar’s Cup theme, A World Renewed។
លើកឡើងនាឱកាសនាំយកមកនូវភាពជោគជ័យ ដែលបានទទួលមេដាយចំនួន៤ ដើម្បីជូនមាតាបិតា ក៏ដូចជាជូនជាតិមាតុភូមិ នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កញ្ញា ជិន សុខប៉ូណា សិស្សសាលារៀនជំនាន់ថ្មីព្រះស៊ីសុវត្ថិ បានឱ្យដឹងថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលនាងអាចធ្វើបានលើការប្រកួត ប្រជែងដ៏ សំខាន់មួយនេះដែលមានសិស្សានុសិស្សជាច្រើនប្រទេសបានចូលរួម។
កញ្ញា ជិន សុខប៉ូណា បានបញ្ជាក់ទៀតថា មុននឹងនាងទទួលបានជោគជ័យដ៏ត្រចះត្រចង់នេះ គឺនាងបានត្រៀមខ្លួន ជានឹងការប្រឹងប្រែងហាត់រៀនយ៉ាងច្រើន ជាមួយនឹង ការស៊ាំក្នុងការឡើងធ្វើការតស៊ូមតិជាច្រើន ជាមួយនឹងសិស្សច្បង ដែលមានបទពិសោធន៍ច្រើនលើការប្រឡងដូចនេះ ដោយហេតុថា ការប្រកួតប្រជែងមួយនេះ គឺមានសិស្សពូកែជាច្រើនមកពីប្រទេសជាច្រើននៅជុំវិញពិភពលោកបានចូលរួមផងដែរ។
ជាមួយគ្នានោះដែរលោក ឯល ណូរី ជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីឃើញសិស្សានុ សិស្ស កម្ពុជាទទួលបានមេដាយមាស ប្រាក់ ជាច្រើន។ លើសពីនេះទៀតលោក ក៏បានអរគុណដ៏សិស្សានុសិស្ស អាណាព្យាបាល ទាំងអស់ដែលមានទំនុកចិត្ត មកលើខាងក្រុមហ៊ុនប្រាយ។
លោក ឯល ណូរី បានបន្ថែមថា តាមរយៈសមទ្ធិផលទាំងនេះ បានបង្ហាញឱ្យឃើញថា សិស្សានុសិស្សកម្ពុជា ពិតជាមានសមត្ថភាពពេញលេញ ព្រមទាំងទទួលបាន ឪកាស ប្រកួតប្រជែងសមត្ថភាពលំដាប់ពិភពលោក។ ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សពិត ជាធ្វើឲ្យមាតាបិតា លោកគ្រូ អ្នកគ្រូ មានមោទនភាពជាខ្លាំង ហើយសមិទ្ធផលដែលទទួលបានលើកនេះ អាចជាកម្លាំងចិត្តដ៏សំខាន់សម្រាប់សិស្សានុសិស្សកាន់តែប្រឹងប្រែង និងស្វាហាប់បន្ថែមទៅទៀត៕