(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែមិនុថានេះ បានសេចក្តីប្រកាសព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ថា ប្រទេសកម្ពុជាបាន និងកំពុងទទួលរងឥទ្ធិពល ពីខ្យល់មូសុងនិរតី ដែលបង្កឲ្យមានភ្លៀងរាយប៉ាយធ្លាក់ ពីមធ្យមទៅច្រើន។
ក្រសួងធនធានទឹកបានឲ្យដឹងយ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែមិថុនា ឆ្នាំ២០១៦ អាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
- តំបន់វាយទំនាប ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន
-តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីបង្គួរ ទៅច្រើន
-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីតិចទៅបង្គួរ
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើន ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕