(ភ្នំពេញ)៖ លោក វិន ហាច ស្វាមីលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយស សមាគមតន្រី្តសំនៀងជនពិការ បានទទួលមរណភាព នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១៖៣០នាទី ក្នុងជន្មាយុ ៧០ឆ្នាំ ដោយជំងឺដាច់សរសៃឈាមបេះដូង។

យោងតាមដំណឹងមរណភាព បានឲ្យដឹងថា បច្ចុប្បន្ន សពលោក វិន ហាច ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕