(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងថា ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន អតីតគ្រូបង្រៀននិងមន្ត្រីចូលសោធននិវត្តន៍គឺជាកាតព្វកិច្ច (កាតព្វកិច្ចផ្នែកសីលធម៌) ដែលមិនខុសពីការយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ឬអាណាព្យាបាលក្នុងគ្រួសារមួយនោះទេ។
តាមរយៈវីដេអូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា មូលហេតុដែលលោកបណ្ឌិត លើកឡើងបែបនេះ ព្រោះពួកគាត់មានលក្ខណៈពិសេស ៣ចំណុចរួមមាន៖
១៖ បានធ្វើការលះបង់ជាច្រើន ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ
២៖ ជាអ្នកត្រួសត្រាយផ្លូវនិងកសាងមូលដ្ឋានសម្រាប់ផ្តល់ឱកាសឲ្យយោធិន និងមន្ត្រីរាជការជំនាន់ក្រោយ អាចបន្តការងារបម្រើជាតិ បានកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព
៣៖ ជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយចំណេះដឹង និងបទពិសោធន៍ការងារ ដែលអាចចែករំលែកដល់អ្នកជំនាន់ក្រោយ៕
សូមទស្សនាវីដេអូខាងក្រោម៖