(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អស្ចារ្យ នៃការប្រកួតបាល់ទះពានរង្វាន់ ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball ២០១៦) បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដែលប្រារព្ធធ្វើឡើងរយៈពេល៨ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី០៥-១២ ខែមិថុនា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦នេះ សម្រាប់ Division B មានចំនួន៥គូ គឺពូល A ចំនួន៥ក្រុម៖ កងពលតូចលេខ៣១ ការពារកោះឆ្នេរ, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, យុវជនបាត់ដំបង, យុវជនស្ម័គ្រចិត្ដសសរស្ដម្ភ និងក្រុមខ្មែរសាមគ្គីខេត្ដកំពង់ចាម រីឯពូលB មាន៥ក្រុម៖ Aqua Family Resort, កងពលតូចអន្ដរាគមន៍លេខ៧, មន្ទីរអប់រំយុវជន និងកីឡាខេត្ដប៉ៃលិន, យុវជនភ្នំពេញថ្មី និងស្នងការនគរបាលខេត្ដកំពង់ចាម។
សម្រាប់ការប្រកួតថ្ងៃទី១ មានចំនួន២ក្រុម ដែលក្រុមទី១-រវាងកងពលតូចលេខ៣១ការពារកោះឆ្នេរ ជាមួយនឹងយុវជនស្ម័គ្រចិត្ដសសរស្ដម្ភ និងគូទី២-រវាងក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាមួយនឹងយុវជនបាត់ដំបង។
ជាលទ្ធផលក្រុមទី១-រវាងក្រុម កងពលតូចលេខ៣១ការពារកោះឆ្នេរ ប្រកួតជាមួយ ក្រុមយុវជនស្ម័គ្រចិត្តសសរស្តម្ភ លទ្ធផលបច្ចេកទេស ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ឈ្នះក្រុមយុវជនស្ម័គ្រចិត្តសសរស្តម្ភ ៣សិតទល់នឹង១ (២៥-១៦, ២៥-២៧, ២៥-២១, ២៦-២៤) និងគូទី២-រវាងក្រុម វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ប្រកួតជាមួយក្រុមយុវជនបាត់ដំបង ជាលទ្ធផលបច្ចេកទេស ក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឈ្នះក្រុមក្រុមយុវជនបាត់ដំបង ៣សិតទល់នឹង១ (២៥-២០, ២០-២៥, ២៥-១៧, ២៥-១៣)។
សម្រាប់ការប្រកួតនៅថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី០៦ ខែមិថុនានេះ ចាប់វេលាម៉ោង១២៖០០ថ្ងៃត្រង់នេះតទៅ ដែលមានចំនួន៤គូ គឺគូទី១-Aqua Family Resort និងយុវជនភ្នំពេញថ្មី, គូទី២-កងពលតូចអន្ដរាគមន៍លេខ៧ និងមន្ទីរអប់រំយុវជន និងកីឡាខេត្ដប៉ៃលិន, គូទី៣-ខ្មែរសាមគ្គីខេត្ដកំពង់ចាម និងយុវជនបាត់ដំបង និងគូទី៤-រវាងកងពលតូចលេខ៣១ ការពារកោះឆ្នេរ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
ការឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតបាល់ទះពានរង្វាន់ស្រាបៀរ លីអូ ឆ្នាំ២០១៦ គឺបានឆ្លងកាត់ការនូវវគ្គជម្រុះយកជើងខ្លាំង ពីតាមបណ្ដាខេត្ដ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ នៅរាជធានីភ្នំពេញ និងបញ្ចប់នៅថ្ងៃទី២២ ខែឧសភា នៅខេត្តសៀមរាប ដែលបានជ្រើសរើសក្រុមខ្លាំងទាំងដប់ មកពីតំបន់ ផ្សេងៗគ្នារួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីប្រយុទ្ធដណ្តើមជើងឯករបស់ Division B ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមិថុនា។
គួរបញ្ជាក់ថា អ្នកគាំទ្រក្រុមនីមួយៗ នៅក្នុងការប្រកួតរបស់ Division B អាចបោះឆ្នោបាននៅលើហ្វេសប៊ុកៈ https://www.facebook.com/Leo-Beer-Cambodia-1420805824847904/ ដើម្បីមានឱកាសឈ្នះរង្វាន់ ដូចជាស្រាបៀរលីអូជាច្រើនកេះ និងអាវយឺតលីអូជាច្រើនរង្វាន់។
ព័ត៌មានលម្អិតសូមចូលទៅកាន់ គេហទំព័រ ៖http://www.leocupvolleyball.com/ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា ចាប់វេលាម៉ោង១២:០០ថ្ងៃត្រង់នេះ៕