(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩០,៣៩៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៤,៣៥៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,២៦៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៨,៦២៤នាក់
៤៖ អាយុ៥ឆ្នាំ ៤២៣,២៦៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៦៧,៨៨៧នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន១០,១៥៦,២៤៤នាក់, ដូសទី៤ចំនួន ៤,២៦៨,១៩០នាក់ និងដូសទី៥ចំនួន ៨២៧,៤៤៦នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕