(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំរបស់លោក ស ថេត និងមានសំណូមពរចាំបាច់ពីប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ស ថេត ប្រធានក្រុមការងារគណបក្សសង្កាត់បឹងទំពុន១ បានចាត់ឲ្យលោក សាន សុខសីហា យកអំពូលសូឡាចំនួន១៨ ជូនដល់លោក ហាន់ តារា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់បឹង១ ដើម្បីដាក់ដំឡើងតាមផ្លូវ និងទីតាំងដែលមានភាពងងឹតខ្លាំងជូនដល់ពលរដ្ឋតាមសំណូមពរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះលោក ស ថេត បានផ្តល់អំពូលសូឡា ដល់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន១ និង២ ដើម្បីដាក់បំភ្លឺតាមដងផ្លូវ សរុបចំនួន២៦៨អំពូល៕