(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ ឡាញ់ ដារ៉ា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ជៀប ស៉ីវន តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា។

ក្នុងការរំលែកទុក្ខរបសសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំជាខ្លាំង និងសោកស្ដាយឥតឧបមា ដោយទទួលដំណឹងថា ឯកឧត្តម ជៀប ស៉ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានទទួលមរណភាព នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២
វេលាម៉ោង២១:២០នាទី ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។

ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ជៀប ស៉ីវន ជាស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ពោរពេញដោយព្រហ្មវិហារធម៌ និងជាការបាត់បង់អ្នកស្នេហាជាតិដ៏សំខាន់មួយរូប ដែលបានរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនរៀងរហូតមក។ ទោះបីរូបកាយឯកឧត្តម ជៀប ស៉ីវន បានបាត់បង់ទៅពិតមែន ប៉ុន្តែស្នាដៃ អំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៉ីវន ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕