(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារវរអន្តរាគមន៍អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកព្រិន្ទបាលឯក គុណ ដានី សមាជិក វរអន្តរាគមន៍ដែលមានប្រពន្ធទើបសម្រាលកូន។
ក្នុងឱកាសនោះក្រុមការងារបាននាំយក ថវិកាចំនួន ៦៤០,០០០រៀល, ត្រីខ២យួរ, ភេសជ្ជៈ២កេស, ទឹកសុទ្ធ០២កេស, សម្ភារៈក្មេង០១ឈុត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕