(ញូវយ៉ក)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក Santiago Cafiero រដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងធម្មការ នៃសាធារណរដ្ឋអាហ្សង់ទីន។
នៅក្រោយជំនួប ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រដ្ឋមន្រ្ដីការបរទេសទាំងពីរ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងធម្មការ នៃសាធារណរដ្ឋអាហ្សង់ទីន។
នៅថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក Abdulla Shahid រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ ផងដែរ៕
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Santiago Cafiero រដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងធម្មការ នៃសាធារណរដ្ឋអាហ្សង់ទីន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Abdulla Shahid រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋម៉ាឌីវ