(កំពង់ធំ)៖ រដ្ឋបាលស្រុកស្ទោង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមពិធីកាន់បិណ្ឌរាប់បាត្របិណ្ឌទី១១ នៅវត្តទទួលព្រះធាតុស្ថិតនៅក្នុងភូមិសាមក្អោក ឃុំទ្រាស្រុកស្ទោង ខេត្តកពង់ធំ។
ការកាន់បិណ្ឌនេះ ដឹកនាំដោយលោក ពត ប៉េង សមាជិកក្រុមប្រឹក្សាស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុក ដោយមានការចូលរួមពីអភិបាលរង មន្ត្រីរាជការគ្រប់ការិយាល័យជុំវិញស្រុកនិងអង្គភាពចំណុះសាលាស្រុកសមាជិក សមាជិកាក្រុមប្រឹក្សាទាំងអស់ ព្រមទាំងរដ្ឋបាលឃុំទ្រាផងដែរ។
គួរបញ្ជាក់ផងដែរថា សម្ភារៈនិងទេយ្យទានដែលប្រគេនព្រះសង្ឃនៅពិធីកាន់បិណ្ឌនេះមាន អង្ករ១០០គីឡូក្រាម មី៤កេស ទឹកសុទ្ធ ៤កេស ទឹកក្រូច៥កេស ទឹកត្រី២ យួរ ទឹកស៉ីអ៉ីវ ៣យួរ និងបច្ច័យមួយចំនួន៕