(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជា ត្រូវបានសាងសង់រួចរាល់ស្ទើរតែទាំងស្រុងហើយ ហើយនឹងត្រូវដាក់ឱ្យដំណើរការនៅខែតុលា ខាងមុខនេះ ដោយមិនគិតថ្លៃរយៈពេលមួយខែ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវនេះជាលើកឡើងចុងក្រោយ និងបានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធការសាងសង់ និងការប្រើប្រាស់ផ្លូវនេះផងដែរ។