(សៀមរាប)៖ លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសាភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានចូលជួបសំណេះសំណាល ជាមួយលោក លីវ ស៉ីជាង អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ហ៊ុយ ភៀវ បានស្នើស៉ំឱ្យអគ្គកុងស៊ុលចិន ជួយជំរុញផ្នែកទេសចរណ៍ និងវិនិយោគចិន មកកម្ពុជាបន្ថែមទៀត ជាពិសេសមកកាន់ខេត្តសៀមរាប និងបានស្នើស៉ំឱ្យមានការវិនិយោគ ក្នុងវិស័យស្វាយចន្ទីផងដែរ ដោយវិស័យស្វាយចន្ទីនេះកម្ពុជាផលិតបានក្នុងមួយឆ្នាំជាង ១លានតោន។

ក្នុងន័យនេះដែរ ប្រសិនបើមានវិនិយោគចិនចូលមកធ្វើវិនិយោគលើវិស័យស្វាយចន្ទីនេះ នោះនឹងធ្វើឱ្យវិស័យស្វាយចន្ទីនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើងថែមទៀតដើម្បីកាត់បន្ថយអាណានិគមសេដ្ឋកិច្ច។

ក្នុងជំនួបពិភាក្សានេះ លោកអគ្គកុងស៊ុលចិន បានឲ្យដឹងថា ការវិនិយោគរបស់ចិន ផ្នែកដំឡូងមីពីកម្ពុជា ក្នុងមួយឆ្នាំ ៤០ម៉ឺនតោន នាំចេញទៅប្រទេសចិន៕