(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបង្ហាញអំណួតថា គណបក្សរបស់លោក នឹងទទួលជ័យជម្នះ ឈាន ទៅរកការដឹកនាំប្រទេសជាតិ ខណៈរឿងអាស្រូវស្នេហាផ្ទាល់ខ្លួន កំពុងរួមរឹតដោះស្រាយមិនចេញ។
លោក កឹម សុខា ថ្លែងបញ្ជាក់ដូច្នេះ ក្នុងពេលរូបលោកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិមកពី ខេត្តតាកែវ នៅទីស្នាក់កណ្តាលបក្សសង្រ្គោះជាតិស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ។
នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន លោក កឹម សុខា បានថ្លែងយ៉ាងដូច្នេះ «ទោះបីជាស្ថានការណ៍នយោបាយអាក្រក់យ៉ាងណាក៏ដោយ ក៏ខ្ញុំ នៅតែមានជំនឿជឿជាក់ថាគណបក្សសង្គ្រោះជាតិយើង នឹងទទួលបានជ័យជម្នះ»។
បើទោះបីលោក កឹម សុខា បានថ្លែងបង្ហាញនូវជំនឿចិតុ្តយ៉ាងនេះក្តី តែក្រុមអ្នកតាមដាននយោបាយ បានមើលឃើញថា ស្ថានការណ៍គណ បក្សសង្រ្គោះជាតិបច្ចុប្បន្ន កំពុងប្រឈមនិងបញ្ហាជាច្រើន ដែលទាមទារឲ្យមានការដោះស្រាយជាប្រញាប់ ដើម្បីស្រោចស្រង់ស្ថានការណ៍។ អ្នកតាមដានស្ថានការណ៍នយោបាយ បានមើលឃើញថា បើលោក កឹម សុខា នៅតែបន្តយករឿងផ្ទាល់ខ្លួន ឲ្យទៅពាក់ព័ន្ធជាមួយគណបក្ស បែបនេះទៀត វានឹងទាញគណបក្សទាំងមូលឲ្យជួបនូវស្ថានការណ៍អាក្រក់ ជាពិ សេសសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាឆ្នាំ២០១៧ខាងមុខ ក៏ដូចជាការបោះឆ្នោតជាតិ២០១៨ផងដែរ។
ក្រុមអ្នកវិភាគមើលឃើញថា បើស្ថានការណ៍បែបនេះ គណបក្សសង្រ្គោះជាតិទាំងមូលត្រូវវីវក់ជាមួយរឿងរបស់លោក កឹម សុខា គ្មានពេលវេ លាគ្រប់គ្រាន់ក្នុងការចុះទៅពង្រឹងការងារតាមមូលដ្ឋាននោះឡើយ។ មិនតែប៉ុណ្ណោះបក្សត្រូវការចំណាយកាន់តែច្រើន សម្រាប់ទ្រទ្រង់ដល់ សកម្មជន ដែលឡើងមកស្នាក់នៅទីស្នាក់ការកណ្តាល ជំរុញឲ្យបក្សជួបការចំណាយកាន់តែច្រើន។
ដើម្បីដោះស្រាយបញ្ហាកំពុងប្រឈមនេះ និងចៀសវាងបង្កផលលំបាកដល់អ្នកគាំទ្រ ខាតពេលវេលាបង្កបង្កើនផលផងនោះ ក្រុមអ្នកតាម ដានស្ថានការណ៍នយោបាយជំរុញឲ្យលោក កឹម សុខា ចូលឆ្លើយបំភ្លឺនៅតុលាការនាថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហា ផ្ទាល់ខ្លួនរបស់លោក ហើយក៏ជាការស្រោចស្រង់ស្ថានការណ៍នយោបាយរបស់បក្សផងដែរ ត្បិតថា រឿងអាស្រូវស្នេហ៍បែបនេះ មិនមែនមាន តែលោក កឹម សុខា នោះទេ មេដឹកនាំពិភពលោកជាច្រើនក៏មានរឿបបែបនេះដែរ តែត្រូវស្ងប់ស្ងាត់ក្រោយពួកគេចូលទៅបំភ្លឺ។ ផ្ទុយទៅវិញ បើ លោក កឹម សុខា នៅតែបន្តយកអ្នកគាំទ្រ និងបក្សទាំងមូល ទៅការពារ និងបិទបាំងរឿងអាស្រូវស្នេហ៍ ដែលជារឿងផ្ទាល់ខ្លួនបែបនេះ វា នឹងទាញគណបក្សទាំងមូលឲ្យធ្លាក់ទៅរកអន្លង់គ្រោះថ្នាក់ផងដែរ។
សូមបញ្ជាក់ថា មកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កឹម សុខា បានលាក់ខ្លួនពួនអាត្មានៅក្នុងទីស្នាក់ការអស់រយៈពេល ១០ ថ្ងៃហើយ ព្រោះតែគេចចេញពីការតាមចាប់របស់សមត្ថកិច្ច បន្ទាប់ពីរូបលោកមិនព្រមចូលបំភ្លឺនៅតុលាការ តាមការកោះហៅរបស់សាលា ដំបូងរាជធានីភ្នំពេញ លើសំណុំរឿងសញ្ចាកម្ម ដែលប្តឹងដោយកញ្ញា ខុម ច័ន្ទតារាទី ហៅស្រី នារីកំណាន់វ័យក្មេងម្នាក់ ក្នុងចំណោមនារី កំណាន់របស់លោកជាច្រើននាក់ ដែលត្រូវបានទម្លាយក្នុងទំព័រ Facebook «រឿងពិត CNRP»។ ការលាក់ខ្លួនរយៈពេលប្រមាណ ១០ថ្ងៃ កន្លងមកនេះ លោក កឹម សុខា បានស្រកទម្ងន់ខ្លាំងផងដែរ៕