(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានចុះបង្ក្រាបទីតាំងកន្លែងលេងល្បែងស៊ីសង (អាប៉ោង) មួយកន្លែងនៅចំណុចក្នុងព្រៃខាងលិចភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឃាត់បានមនុស្សចំនួន០៨នាក់ ក្នុងនោះស្រី៤នាក់។
លោកអធិការស្រុកសំរោងទង បានឲ្យដឹងថា ករណីប្រមូលផ្តុំគ្នាលេងល្បែងអាប៉ោង មិនគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវបានកម្លាំងលោកបានបង្ក្រាបបានជាក់ស្តែង ដោយឃាត់ខ្លួនមនុស្ស៨នាក់មានស្រី៤នាក់៖
១/ឈ្មោះ ព្រុំ វិន ភេទប្រុស អាយុ ៦៣ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២/ឈ្មោះ ប៉ុម សារ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣/ឈ្មោះ យឹម ខន ភេទប្រុស អាយុ៥១ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៤/ឈ្មោះ ម៉ុត ឈឿន ភេទប្រុស អាយុ៧៣ឆ្នាំ ភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៥/ឈ្មោះ ស៊ុ ហឿន ភេទស្រី អាយុ៤០ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៦/ឈ្មោះ ខាន់ មួយ ភេទស្រី អាយុ៤២ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៧/ឈ្មោះ តែម សុខឡេង ភេទស្រី អាយុ៣៧ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៨/ឈ្មោះ ចាន់ នី ភេទស្រី អាយុ៤០ឆ្នាំ ភូមិទួលខ្សាច់ ឃុំទន្លេបិត ស្រុកព្រែកជីក ខេត្តកំពង់ចាម។
លោកអធិការស្រុកបានបញ្ជាក់ថា ក្នុងនោះកម្លាំងបានដកហូតសម្ភារះវត្ថុតាងបានរួមមាន៖
*មេអាប៉ោង ចំនួន ៨ គ្រាប់
*ចានបាញ់អាប៉ោង ចំនួន ១
*គំរបផ្តិល ១
*កម្រាលអាប៉ោង ១
*លុយខ្មែរមួយចំនួន។
ករណីខាងលើកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅកាន់ស្នងការនគរបាលខេត្តកំពង់ស្ពឺចាត់ការបន្ត៕