(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៥នាក់ របួសស្រាលម្នាក់ នេះបើយោតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង, រថយន្តធុនតូច២, រថយន្តធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍៦នាក់។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន៣,០៥៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៣៨៦គ្រឿង និងពិន័យសរុប១,៦៧៣គ្រឿង៕