(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ត្រូវវេនកាន់បិណ្ឌទី១០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងលោកស្រី លឹម វ៉ាន់នី ព្រមទាំងបុត្រា-បុត្រី និងសហការីនៃបញ្ជារការរដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចូលរួមកាន់វេនបិណ្ឌទី១០ នៅវត្តកុឌ្ឌបព្វតា (ហៅវត្តភ្នំជញ្ជាំង) ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។
នាឱកាសនោះដែរលោកឧត្ដសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងក្រុមគ្រួសារ និងសហការីកងរាជអាវុធហត្ថទាំងអស់ បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនជីដូនជីតាញាតិមិត្ត ដែលបានចែកឋានទៅលោកខាងមុខ ពិសេសវរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ មកទទួលបុណ្យកុសលដែលបានឧទ្ទិសជូនលោក និងក្រុមគ្រួសារឧទ្ទិស ព្រមទាំងបានថ្វាយគ្រឿងសក្ការបូជារួមមាន៖ ធូប ទៀន ផ្កាភ្ញី ថ្វាយចំពោះព្រះសម្មាសម្ពុទ្ធតាមប្រពៃណីទំនៀបទម្លាប់របស់ខ្មែរដែលបានមានតាំងពីដើមមក។
ក្នុងឱកាសកាន់វេនបិណ្ឌទី១០នោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងភរិយា បានប្រគេនបច្ច័យសម្រាប់កសាងចំនួន៦១លានរៀល និងប្រគេនព្រះសង្ឃ១៣អង្គ ក្នុងមួយព្រះអង្គ១០ម៉ឺនរៀល ក្នុងនោះប្រគេនព្រះចៅអធិការវត្ត២០ម៉ឺនរៀល, តាអាចារ្យ១៨នាក់ម្នាក់ៗ១០ម៉ឺនរៀល, យាយជី៣១នាក់ ក្នុងម្នាក់៥ម៉ឺនរៀល រួមនឹងសម្ភារគ្រឿងឧបរិភោគបរិភោគមួយចំនួនទៀត៕