(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានចេញសេចក្ដីសម្រេចកែសម្រួលភារកិច្ច និងតែងតាំងបំពេញបន្ថែមសមាភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកព្រះស្ដេច ខេត្តព្រៃវែង ចំនួន៤នាក់បន្ថែមទៀត ដើម្បីបម្រើការងារជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែសកម្មបន្ថែមទៀត។
យោងតាមសេចក្ដីសម្រេច ដែលបានចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង នាពេលថ្មីៗនេះបានលើកឡើងថា៖
ប្រការ១ ៖ ត្រូវបានសម្រួលភារកិច្ច លោក ជៀប វីរ៉ាយ៉ា ពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រះស្តេច ទៅជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រការ២៖ ត្រូវបានតែងតាំងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម៖ ១៖ លោក លឹម ហុង អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារ ឃុំព្រះស្តេច ២៖ លោក យឿន យឿត អនុប្រធានក្រុមការងារឃុំព្រះស្តេច បន្ថែមលើមុខងារបច្ចុប្បន្ន និងទី៣៖ លោក ថុល ឡាលីន សមាជិកក្រុមការងារស្រុក និងជាអនុប្រធានក្រុមការងារ ឃុំព្រះស្តេច៕