(ព្រៃវែង)៖ លោក នេត វន្ថា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយពង្រឹងការងារបក្សឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង អមដំណើរដោយសមាជិកបក្សថ្នាក់ជាតិ ថ្នាកស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង យកទៅចែកជូនប្រជាពលរដ្ឋ ដែលមានគ្រួសារឆ្លងទន្លេ និងស្លាប់ចំនួន២៩គ្រួសារ នៅឃុំខាងលើ។
ជាមួយគ្នានេះលោក នេត វន្ថា ក៏បានដឹកនាំ ប្រជុំដើម្បីដកបទពិសោធន៍ការងារ ប្រចាំខែឧសភា ឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០១៦បន្តទៀតនៅទីស្នាក់ការបក្សឃុំផងដែរ។
លោក នេត វន្ថា បានថ្លែងថា សម្រាប់គ្រួសារដែលទទួលអំណោយនាថ្ងៃនេះ រួមមាន ទី១ គ្រួសារសំរាលកូនចំនួន២០ គ្រួសារទទួលបាន២០០០០០រៀល ទី២ គ្រួសារសពចំនួន៩គ្រួសារទទួលបាន២០០០០០រៀល ទី៣ ក្រុមការងារបានជួយឧបត្ថម្ភដល់ប្រធាន អនុប្រធានក្រុមបក្សប្រចាំភូមិទាំង១១ និងសមាជិកសរុប២៤នាក់
ម្នាក់ៗទទួលបាន១០០០០រៀល ទី៤ ថ្លៃឈ្នួលជាងនិងថ្លៃសីុម៉ង់ត៍សម្រាប់លើកស្លាចំនួន 60000រៀល ទី៥ សកម្មភាពលើកស្លាកបក្សចំនួន២ផ្ទាំងផងដែរ ក្នុងនោះ(ផ្លូវចូលស្នាក់ការបក្សឃុំ១ផ្ទាំង មុខផ្ទះមេបក្សភូមិ តាប៉ោង១ផ្ទាំង) ដែលសរុបចំនួន៦,១០០,០០០រៀល។
នាឱកាសនោះ លោក នេត វន្ថា បានផ្តាំផ្ញើការសួរសុខទុក្ខ ពីនាយឧត្តមសេនីយ៍ នេត សាវឿន ដែលមានការគិតគូ និងយកចិត្តទុកដាក់ចំពោះជីវភាពប្រចាំថ្ងៃ ជាពិសេសគ្រួសារដែលមានឆ្លងទន្លេ និងគ្រួសារដែលមានសមាជិកស្លាប់៕