(ភ្នំពេញ)៖ «កម្មវិធីប្រកួតប្រជែងការរៀបចំផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ» ត្រូវបានប្រកាសរៀបចំឡើងដោយក្រសួងទេសចរណ៍ក្នុងគោលបំណងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមយុទ្ធនាការទស្សនាស្រុកយើង ស្របតាមពាក្យស្លោកស្រលាញ់ជាតិត្រូវស្គាល់ទឹកដី ពិសេសអនុលោមតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ទេសចរណ៍ផ្សារ ភ្ជាប់ទឹកដី»។
កម្មវិធីនេះនឹងផ្តល់ឱកាសដល់និស្សិតជំនាញទេសចរណ៍បានស្វែងយល់ និងទទួលបានបទពិសោធន៍ជាក់ស្តែងអំពីយន្តការគ្រប់គ្រង និងដំណើរការរបស់គោលដៅទេសចរណ៍នីមួយៗ ជាពិសេសពង្រីកទំនាក់ទំនងផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងរវាងក្រុមនិស្សិត និងអ្នកជំនាញក្នុងវិស័យទេសចរណ៍។
លក្ខខណ្ឌនៃការចូលរួម៖
* ជានិស្សិតជំនាញទេសចរណ៍ឆ្នាំទី៤
* ត្រូវមានកាយសម្បទារឹងមាំ និងសុខភាពផ្លូវចិត្តប្រក្រតី
* ត្រូវគោរពតាមបទបញ្ជានិងគោលការណ៍នៃកម្មវិធី និងឆ្លងកាត់វគ្គសម្ភាសដោយជោគជ័យ
* មានឆន្ទៈក្នុងការធ្វើការជាក្រុម និងចុះកម្មសិក្សាទៅកាន់គោលដៅទេសចរណ៍ដែលបានកំណត់។
អត្ថប្រយោជន៍៖
* ការទទួលបានទឹកប្រាក់រង្វាន់លើកទឹកចិត្ត
* ការទទួលបានលិខិតសរសើរដែលចេញដោយក្រសួងទេសចរណ៍
* ការទទួលបានបណ្ណដំណើរកម្សាន្តដែលមានតម្លៃសមរម្យ ដែលចេញដោយក្រសួងទេសចរណ៍
* ឱកាសទទួលបានការចុះកម្មសិក្សាដោយផ្ទាល់នៅក្រសួងទេសចរណ៍
* រង្វាន់លើកទឹកចិត្តដទៃទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងមកក្រសួងទេសចរណ៍/នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុកនិងអប់រំការយល់ដឹងជាសាធារណៈ (លេខទូរស័ព្ទ៖ ០៨៦ ៤៣៣ ៣៨៦ / Email: [email protected])៕