(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងសន្និសីទសារព័ត៌មាន មុនការប្រកាសសាលដីកា លើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ត្រូវបានអញ្ជើញចូលរួមសន្និសីទសារព័ត៌មានរៀបចំឡើងដោយផ្នែកកិច្ចការសាធារណៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ចាប់ផ្តើមនៅវេលាម៉ោង ៩ ព្រឹកដល់ម៉ោង ១០ ព្រឹកនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដោយផ្ទាល់ដែលមាន អាសយដ្ឋាននៅផ្លូវជាតិលេខ ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬអាចចូលរួមតាម ប្រព័ន្ឋហ្ស៊ូមដែលមានអាសយដ្ឋាន៖

Zoom: https://us06web.zoom.us/j/826872110002pwd=eFhIYzZHSCtzNHVOMHRIQTRCQTY27709 Meeting ID: 826 8721_1()()() Passcode: 105371

សន្និសីទសារព័ត៌មាននឹងត្រូវបានបកប្រែជាភាសាខ្មែរ និងភាសាអង់គ្លេស។
សូមអញ្ជើញចុះឈ្មោះតាមរយៈ [email protected]