(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង និងឃុំគោកគង់កើត នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់ សម្ដេចក្រ ឡាហោម ស ខេង និងនាយឧត្តម សេនីយ៍ នេត សាវឿន ទៅចែកជូនឃុំ២ ក្នុងស្រុកកញ្រៀច និងស្រុកស្វាយអន្ទរ ក្នុងខេត្តព្រៃវែង ។
ឃុំទាំងពីរនោះ ទទួលអំណោយរបស់ នាយឧត្តមសេនីយ៍ នាឱកាសនេះមាន ឃុំគោលគង់កើត ក្នុងស្រុកកញ្រៀច ទទួលបានថវិកា សម្រាប់ចាក់ដី១០៣ឡាន លូ៣០កង់ ថ្លៃសម្ភារៈសំណង់ ថ្លៃជាង ថ្លៃស្លាកគណបក្ស។
បន្ថែមពីនេះ លោកបានធ្វើការផ្សព្វផ្សាយណែនាំអំពីផែនការពង្រីកសមាជិកថ្មីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំ២០១៧ ខាងមុខ។
សម្រាប់ អំណោយរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានយកទៅចែកស្រ្ដីឆ្លងទន្លេ១០នាក់ ក្នុងឃុំជាខ្លោង ស្រុកស្វាយអន្ទរ និងអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ជាថវិកាសម្រាប់លើកទំនប់ និងលូ១០កង់ ព្រមទាំងមាន ប៊ីចេង កន្សែង ប្រេងកូឡាផងដែរ៕