(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះបាន ប្រគល់ផ្ទះ១ខ្នង និងគ្រឿងឧបភោគបរិភោគ ដល់គ្រួសារអតីតយុទ្ធជន ក្នុងខេត្តឧត្តរមានជ័យ។ ក្នុងពិធីនេះដែរក៏មានការចូលរួម លោក ស ថាវី អភិបាលខេត្ត លោក យឹម ធឹន ប្រធានក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ការប្រគល់ផ្ទះ១ខ្នងនេះ មានទំហំ៤,៥ម៉ែត្រគុណ៦,៥ម៉ែត្រ និងម៉ូតូ១គ្រឿង ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ឈ្មោះ ហូយ ម៉ាប់ អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ក្រៅពីនេះក៏មានអំណោយជាគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ៥០គីឡូ មី១កេះ ទឹកក្រូច១កេះ ទឹកត្រី១យួរ និងថវិកា១៥០០០០ រៀល ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ ក្នុងឱកាសនោះដែរ អតីតយុទ្ធជនពិការ ដែលបានចូលរួម៥២នាក់ ក្នុងនោះម្នាក់ៗ ទទួលបាន មី១កេះ ថវិកា២០០០០រៀល ផងដែរ៕