(ភ្នំពេញ)៖ សំបុត្រសម្រាប់ទស្សនាការប្រកួតបាល់ទាត់ ជម្រើសជាតិកម្ពុជា ប៉ះ ចិនតៃប៉ិ នៅថ្ងៃទី០៧ មិថុនាខាងមុខ សំបុត្រប្រភេទទី១ តម្លៃ ១០០០០រៀល (ក្រោមដំបូល) ត្រូវបានលក់អស់ហើយត្រឹមថ្ងៃរយៈពេល ៣ម៉ោងក្នុងថ្ងៃដំបូង នេះបើយោងតាមទំព័រ Facebook របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

ជាមួយគ្នានេះដែរ អ្នកគាំទ្រទាំងឡាយអាចបន្តទិញបានតែប្រភេទសំបុត្រទី២ (ក្រៅដំបូល) ដែលមានតម្លៃ ៥០០០ រៀលតែប៉ុណ្ណោះចាប់ពីរសៀលថ្ងៃនេះ រហូតដល់ជិតថ្ងៃប្រកួតនៅទីតាំងស្ថិត ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ហាងលក់សម្ភារៈកីឡា Home Sport។

សូមបញ្ជាក់ជាថ្មីថា សន្ទុះនៃការគាំទ្រក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា កើនឡើងយ៉ាងគំហុក កីតចាប់តាំងពីឆ្នាំ២០១៤មក ពោលគឺនៅពេលកម្ពុជា បានយកឈ្នះក្រុមភ្ញៀវម៉ាកាវ ៣-០ ជើងទី១ ក្នុងវគ្គជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ី ប្រចាំទ្វីបអាស៊ី ដែលធ្វើឡើងនៅពហុកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដោយចាប់ពី ពេលនោះមក។

កម្ពុជា ត្រូវជួបក្រុមភ្ញៀវចិនតៃប៉ិ (Chinese Taipei) នាម៉ោង ១៩៖០០នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅស្តាតអូឡាំពិក ជើងទី២ នៃវគ្គជម្រុះបឋម ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ដោយមានការផ្សាយ ផ្ទាល់ដោយទូរទស្សន៍ BTV-News និងផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ អនឡាញ Fresh News រួមជាមួយ Facebook និង YouTube ផងដែរ៕