Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមយុវជន (ខ៤) នាំយកអំណោយ​ទៅប្រគល់ជូន ប្រជាពលរដ្ឋ​មានការខ្វះ​ខាត១០​គ្រួសារ នៅឃុំរការ

04-06-2016 14:40

(កណ្តាល)៖ ក្រោយបញ្ចប់ការចែកជូនសម្ភារសិក្សាជូនសិស្ស ជាមួយក្រុមជំនួយការលោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមយុវជន(ខ៤) និងអភិបាលរងស្រុក​កណ្តាល​ស្ទឹង លោក តេង រិទ្ធី បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតតាមរយៈការចង្អុលបង្ហញ ពីនាយឧត្តមសេនីយ៍កិត្តិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង យកទៅចែក ជូនប្រជាពលរដ្ឋក្រីក្រ ជីវភាពខ្វះខាត១០គ្រួសារផងដែរ នៅក្នុងឃុំរការ ស្រុកកណ្តាលស្ទឹង ដោយមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេស អំបិល១កញ្ចប់ ប៊ីចេង១កញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ។

នៅក្នុងឱកាសនោះ លោក តេង រិទ្ធី និងក្រុមការងារយុវជន(ខ៤) បានផ្តាំផ្ញើការសួរសុខទុក្ខ ពីថ្នាក់ដឹកនាំហើយបានចាត់ចែងឲ្យក្រុម ការងារនាំយកអំណោយមកចែកជូននាថ្ងៃនេះ ដើម្បីចូលរួម​កាត់បន្ថយ​ភាពក្រីក្រ បានមួយកំរិតទៀត៕​