(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៧ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៤៥៦,៥៥៨នាក់ (ស្លាប់ ៤៣,១៣៨នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤០៧,១២៣នាក់ (ស្លាប់ ១៥៧,៨៨៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨១៧,២៥១នាក់ (ស្លាប់ ៣៦,៣០៨នាក់)
* ថៃ ឆ្លងចំនួន ៤,៦៧៣,៣៨៧នាក់ (ស្លាប់ ៣២,៦៣២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩១៨,៣២៩នាក់ (ស្លាប់ ៦២,៥១៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៧៣,៧៤៧នាក់ (ស្លាប់ ១,៦០៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៨,៦៦៤នាក់ (ស្លាប់ ១៩,៤៤៤នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៤,៦១០នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៥,៣៩១នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៧៥៥នាក់ (ស្លាប់ ៣,០៥៦នាក់)៕