(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងចាក់កន្ទុយលេខ ឆ្នោតកោស បានចំនួន៧ទីតាំង ដោយឃាត់ខ្លួនមនុស្ស១១នាក់ (ប្រុស៥នាក់ ស្រី៦នាក់) និងដកហូតសម្ភារមួយចំនួន។

ចំពោះជនសង្ស័យទាំង១១នាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕