(ភ្នំពេញ)៖ លោក កៀង ល័ក្ខ អភិបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងមួយកន្លែងកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់។

កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនេះ មានការចូលរួមពីក្រឡាបញ្ជី និងកម្លាំងនគរបាល ព្រមទាំងឃាត់ខ្លួនមេកា និងអ្នកលេង ព្រមទាំងសម្ភារ ល្បែងជាច្រើនផងដែរ។

គួរជម្រាបថា បន្ទាប់ពីប្រមុខរាជរដ្ឋារដ្ឋាភិបាលកម្ពុជាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាបញ្ជាដាច់ណាត់ ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទឱ្យអស់ ភ្លាមៗគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកបើកកិច្ចប្រជុំបន្ទាន់ ដែលមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ អធិការខណ្ឌទាំង១៤ ប្រធានផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធនានា ធ្វើយ៉ាងណាចុះបង្ក្រាប់ល្បែងសុីសងឱ្យអស់៕