(ភ្នំពេញ)៖ លោក ហង្ស ជឿន ប្រធានមណ្ឌលស្ដារនីតិសម្បទាព្យាបាល អ្នកញៀនគ្រឿងញៀន (ឌីធីអេ) នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំបុគ្គលិកមណ្ឌល និងជនរងគ្រោះកំពុងស្នាក់នៅព្យាបាល បន្សាបគ្រឿងញៀន រួមទាំងឱពុកម្តាយជនរងគ្រោះជាង ៣០០នាក់ រៀបចំពិធីសូត្រមន្តរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់ បុព្វការីជន និងដើម្បីឱ្យជនរងគ្រោះដោយសារគ្រឿងញៀន បានថ្វាយបង្គំព្រះសង្ឃនាឱកាសបុណ្យកាន់បិណ្ឌទី៧ ឱ្យបានដូចប្រជាពលរដ្ឋដ៏ទៃ នៅទីតាំង (ឌីធីអេ) ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លើកឡើងនាឱកាសនោះ លោក ហង្ស ជឿន បានថ្លែងថា មណ្ឌលស្ដារនីតិសម្បទាព្យាបាល អ្នកញៀនគ្រឿងញៀន តែងតែនិមន្តព្រះសង្ឃមកទីស្នាក់ការមណ្ឌលដើម្បីផ្ដល់ឱកាសឱ្យក្មួយៗ បានធ្វើបុណ្យនិងបានអញ្ជើញអាណាព្យាបាល ភ្ញៀវចូលរួមនិងពិសារអាហារសាមគ្គីជួបជុំគ្នាក្នុងមណ្ឌលរៀងរាល់បុណ្យជាតិ អន្តរជាតិសំខាន់ៗ ជាដ៏រាប ។

លោក ហង្ស ជឿន បានបន្ថែមថា បុគ្គលិកនៅមណ្ឌលស្ដារនីតិសម្បទាព្យាបាល អ្នកញៀនគ្រឿងញៀន បានរួមសហការគ្នាដោយការយកចិត្តទុកដាក់ និងស្មោះត្រង់ ក្នុងការខំប្រឹងប្រែងអប់រំព្យាបាល និងបានអំពាវនាវដល់ជនរងគ្រោះដោយគ្រឿងញៀនទាំងអស់ ត្រូវជួយខ្លួនឯងបន្ថែមទៀត ដោយគ្មាននរណាជួយជំនួសខ្លួនឯងបានទេ បើខ្លួនមិនជួយខ្លួនឯងនោះ ម្យ៉ាងអាណាព្យាបាលបានលះបង់ ចំណាយលុយកាក់បេះពីមាត់ដើម្បីយកកូនមកដល់ទីនេះដែរ ជួបការខ្វះខាតលំបាកច្រើនណាស់។

ជនរងគ្រោះដែលបានស្នាក់នៅព្យាបាល រួមនឹងឪពុកម្តាយដែលបានចូលរួមកម្មវិធីនេះក៏បានសម្តែងសោមនស្សរីករាយ និងកោតសរសើរដល់មណ្ឌល ដែលបានផ្តល់ សេវាដល់រូបគាត់ កូនចៅគាត់ ដែលអាចទទួលយកបាន ដូចជាអាហារ សេវាព្យាបាលបណ្តុះបណ្តាលជំនាញ វាអប់រំល្អផ្សេងៗមួយចំនួនទៀតក្នុងពេលដែលពួកគាត់ ស្នាក់ និងធ្វើឱ្យសុខភាពពួកគាត់បានប្រសើរ ស្គាល់ខុសត្រូវ និងអាចកែរខ្លួនផ្ដាច់ពីគ្រឿងញៀន បានត្រឡប់ទៅជួបជុំគ្រួសារវិញ។

គួររំលឹកផងដែរមណ្ឌលស្ដារនីតិសម្បទា ព្យាបាល បន្សាបអ្នកញៀនគ្រឿងញៀន ជាមណ្ឌលស្តារនីតិសម្បទាឯកជនមួយ ដែលបានបង្កើតឡើង ដោយលោក ហង្ស ជឿន តាំងពីឆ្នាំ២០០៨ មានរយៈពេលជាង ១៤ឆ្នាំ និងទទួលព្យាបាលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនបានជាង ៩ ០០០នាក់ ក្នុងនោះមានស្រីចំនួន
ជាង ៨០០នាក់ផងដែរ៕

សេវាដល់រូបគាត់ កូនចៅគាត់ ដែលអាចទទួលយកបាន ដូចជាអាហារ សេវាព្យាបាលបណ្តុះបណ្តាលជំនាញ វាអប់រំល្អផ្សេងៗមួយចំនួនទៀតក្នុងពេលដែលពួកគាត់ ស្នាក់ និងធ្វើឱ្យសុខភាពពួកគាត់បានប្រសើរ ស្គាល់ខុសត្រូវ និងអាចកែរខ្លួនផ្ដាច់ពីគ្រឿងញៀន បានត្រឡប់ទៅជួបជុំគ្រួសារវិញ។

គួររំលឹកផងដែរមណ្ឌលស្ដារនីតិសម្បទា ព្យាបាល បន្សាបអ្នកញៀនគ្រឿងញៀន ជាមណ្ឌលស្តារនីតិសម្បទាឯកជនមួយ ដែលបានបង្កើតឡើង ដោយលោក ហង្ស ជឿន តាំងពីឆ្នាំ២០០៨ មានរយៈពេលជាង ១៤ឆ្នាំ និងទទួលព្យាបាលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនបានជាង ៩ ០០០នាក់ ក្នុងនោះមានស្រីចំនួន
ជាង ៨០០នាក់ផងដែរ៕