(សៀមរាប)៖ នៅល្ងាចថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន រួមជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្រ្តីសេដ្ឋកិច្ចដៃគូ ព្រមទាំងគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានអញ្ជេីញចូលរួមពិធីពិសាអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ លោក ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានសេដ្ឋកិច្ចអាស៊ាន នៅសណ្ឋាគារសុខាខេត្តសៀមរាប៕