(ភ្នំពេញ)៖ អ្នកគាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកំពុងតែប្រជ្រៀតគ្នាគ្នាទិញសំបុត្រនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីចូលទស្សនាកម្ពុជា ប៉ះចិនតៃប៉ិ ម៉ោង ៧៖០០យប់ ថ្ងៃទី០៧ មិថុនា ជើងទី២ នៃវគ្គជម្រុះបឋមពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។

សំបុត្រដែលដាក់លក់ គឺមានតែ២ប្រភេទប៉ុណ្ណោះ តម្លៃ ១០០០០រៀល និងតម្លៃ ៥០០០រៀល ដូចទៅនឹងសំបុត្រ ចូលទស្សនា កម្ពុជា ប្រកួតឈ្នះទីម័រខាងកើត ២-០ កាលពីថ្ងៃទី២៩ ឧសភា ផងដែរ៕