(ញូដេលី)៖ យ៉ាងហោចណាស់មនុស្ស ២០នាក់ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងប៉ូលិស ឥណ្ឌា និងក្រុមអ្នកចង់ទន្ទ្រានកាន់កាប់ដីធ្លីស្ថិតនៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦។
តាមពិតទៅហេតុការណ៍ខាងលើនេះ បានចាប់ផ្តើមឡើងតាំងពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ដោយក្រុមអ្នកមានបំណងចង់កាន់កាប់ដីធ្លី ដោយខុសច្បាប់រាប់រយនាក់ បានធ្វើការតវ៉ា និងមិនព្រមឲ្យសមត្ថកិច្ចចាត់ការ ទៅតាមនីតិវិធីច្បាប់ ទើបបានបណ្តាលឲ្យកើតចេញជាហិង្សាបែបនេះ។
គួរបញ្ជាក់ថា ក្នុងយុទ្ធនាការបង្ក្រាននោះ ប៉ូលិសឥណ្ឌា ក៏បានចាប់ឃុំខ្លួនមនុស្ស ២៥០នាក់ ជាបណ្តោះអាសន្នផងដែរ ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់ ក៏ព្រោះតែពួកគេបានចូលរួម ក្នុងយុទ្ធនាការប្រឆាំងនឹងការអនុវត្តច្បាប់ របស់អាជ្ញាធរ៕