(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដោយបានបញ្ជាពីលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង, គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក ហួត លាភពិសិដ្ឋ អភិបាលស្តីទី នៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពីនាយករដ្ឋបាលខណ្ឌ តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងមន្រ្តីពាក់ព័ន្ធ បានចុះបង្រ្កាប ទីតាំង ណែត៣១០FC ស្ថិតនៅផ្លូវ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយពីធ្វើការត្រួតពិនិត្យរួចហើយ គណៈបញ្ជាការឯកភាពខណ្ឌ បានប្រគល់ទីតាំងខាងលើជូនទៅកម្លាំងអធិការដ្ឋាននរគបាលខណ្ឌ ដើម្បីធ្វើការផ្អាកអាជីវកម្មបណ្តោះអាសន្ន និងដកហូតសម្ភារទាំងអស់ យកទៅអធិការដ្ឋាននរគបាលខណ្ឌ បន្តនីតិវិធីទៅតាមផ្លូវច្បាប់៕