(ភ្នំពេញ)៖ អភិបាលបណ្តោះអាសន្ន បានសម្រេចលក់ជម្រះនូវទ្រព្យសកម្មរបស់កូនបំណុល ឈ្មោះ លី គីមសួរ និង ជា សុខអ៉ីម ដែលជាអចលនវត្ថុ (ដីនិងអាគារ)។

សេចក្តីជូនដំណឹងស្តីពីការលក់អចលនវត្ថុ បានឲ្យដឹងថា អភិបាលបណ្តោះអាសន្នត្រូវលក់ជម្រះនូវទ្រព្យសកម្មរបស់ កូនបំណុលឈ្មោះ លី គីមសួរ និង ជា សុខអ៉ីម ដែលជាអចលនវត្ថុ និងទ្រព្យសម្បត្តិពាក់ព័ន្ធ ជាអាទិ៍៖

១៖ ដីនិងអាគារ (ផ្ទៃក្រឡាដី ៦១០ ម២ ផ្ទៃក្រឡាអគារ ៥០៤.៨១ ម២) មានទីតាំងស្ថិតនៅផ្ទះលេខ ១៨៧ ផ្លូវលេខ ៣៨ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សំគាល់ដោយវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្ថុលេខ ១២០៦០១០៣-០៥៦៩ ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០០៦។

២៖ ដីនិងអគារ (ផ្ទៃក្រឡាដី ៧៩២ ម២ ផ្ទៃក្រឡាអគារ ១១៩០ ម២) មានទីតាំងស្ថិតនៅផ្ទះលេខ ២៥៤ ផ្លូវលេខ បេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សំគាល់ដោយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខ ១២០៦០១០៣-១០៧២ ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០០៦។

ការលក់ទ្រព្យសកម្មនេះ ធ្វើឡើងតាមវិធីពិគ្រោះថ្លៃ និងចរចា ជាមួយអភិបាលបណ្តោះអាសន្ន និងសាធារណជនដែលមានចំណាប់អារម្មណ៍ចំពោះការទិញទ្រព្យសកម្មខាងលើ អាចមកមើលអចលនវត្ថុនៅទីតាំងផ្ទាល់ ចាប់តាំងពីថ្ងៃជូនដំណឹងនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង (Telegram) ០៨១ ៦២៦ ៣៧២ និង ០១៥ ៧៥៥ ១៦៨ និង ០៦៩ ៦៩៩ ៤៩៨៕